ឪកាសការងារ

ដំណឹងជ្រើសរើសបុគ្គលិក

 OASIST LIFE Cambodia Co., Ltd បានចុះបញ្ចីជាមួយក្រសួងពាណិជ្ជកម្មខែ​ធ្នូ​ឆ្នាំ​២០១៦ ។ OASIST មានផលិតផលមួយចំនួនដូចជា ទឹករ៉ែធម្មជាតិ ទឹកអាក់កាឡាំងដបនិងប្រព័ន្ធចម្រោះទឹករ៉ែអាល់កាឡាំងជាបច្ចេកវិទ្យាទំនើបរបស់ប្រទេសសាំងហា្កពួរ។ក្រុមហ៊ុនយើងខ្ញំបានទទួលស្គាល់គុណភាពអន្តរជាតិISO9001 និងISO​14001 វិទ្យាស្ថានទឹក TUV ប្រទេសសាំងហ្គាពួរ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងស្ថាប័ណ្ណមួយចំនួនទៀត។​​ ក្រៅពីការលក់ផលិតផលទាំងនេះ OASIST បានចូលរួមការងារសង្គមដែលបានចែកចាយប្រព័ន្ធចម្រោះទឹកដល់ប្រទេស​ម៉ាឡេស៊ី កម្ពុជា នេប៉ាល់ ។   ​                            

មុខតំនែង៖​ ប្រធានផែ្នកលក់ចំនួន ០៣ រូប (ការងារក្រៅម៉ោង)                                              ទីតាំង: រាជធានីភ្នំពេញនិងខេត្តមួយចំនួន, ទទួលបានចំណូលចាប់ពី​ 1,100.00USD ក្នុងមួយខែ  តួនាទី

  • មានសមត្ថភាពខ្ពស់ក្នុងការទំនាក់ទំនងជាមួយអតិថិជន និងបុគ្គលិកការងារ​
  • ចុះសិក្សាស្រាវជ្រាវ និងប្រមូលទិន្នន័យដើម្បីផ្គត់ផ្គង់ដល់អតិថិជននៅតំបន់គោលដៅថ្មីៗ
  • ផ្តល់វគ្គបណ្តុះបណ្តាលដក់សមាជិករបស់ខ្លួ​ន និងអតិថិជនពីផលិតផលរបស់ក្រុមហ៊ុន​
  • រៀបចំផែនការស្តីពីការបណ្តុះបណ្តាល និងការលក់ ប្រចាំខែ ត្រីមាស និងប្រចាំឆ្នាំ
  • ជួបប្រជុំជាមួយសមាជិកភ្នាក់ងារលក់ដើម្បីពិនិត្យ និងផ្តល់យោបល់ជារៀងរាល់ខែដើម្បីជំរុញការងារឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់
  • ផ្តល់យោបល់ និងប្រឹក្សា ដោះស្រាយរាល់បញ្ហាដែលកើតមានជាមួយសមាជិកក្រុមប្រកបដោយប្រសិទ្ធិភាពខ្ពស់
  • បណ្តុះបណ្តាលដល់អតិថិជនឲ្យបានយល់ពីរបៀបនៃការប្រើប្រាស់ផលិតផលក្រុមហ៊ុន​
  • ចែករំលែកបទពិសោធន៍ដែលខ្លួនបានទទួលជោគជ័យដល់អតិថិជន និងសមាជិកក្រុម
  • រៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស និងប្រចាំឆ្នាំ

លក្ខណៈសម្បត្តិៈ

  • កំពុងសិក្សា​និងបញ្ចប់ការសិក្សាជំនាញទីផ្សារ និងជំនាញផ្សេងទៀតដែលពាក់ព័ន្ធ
  •  មានបទពិសោធន៍ផ្នែកទីផ្សារ​ពី០១ទៅ០២ ឆ្នាំ និងបទពិសោធន៍ក្នុងការគ្រប់គ្រងក្រុមបានល្អ
  • មានទំនាក់ទំនងល្អជាមួយអតិថិជន ​រួសរាយរាក់ទាក់ និងស្លូតបូត
  • ជាបុគ្គលដែលតស៊ូព្យាយាម មានភាពអំណត់​​ និងមានការទទួលខុសត្រូវខ្ពស់លើភារៈកិច្ចដែលបានផ្តល់ជូន
  • មានគិតច្នៃប្រឌិត និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើការងារ
  • ចេះភាសារអង់គ្លេសអាចប្រើការបាន ទាំងការនិយាយ សរសេរ និងទំនាក់ទំនង
  • មានយានជំនិះធ្វើដំណើរដោយខ្លួនឯង
  • ចេះកុំព្យូទ័រអាចប្រើការបាន (Microsoft office, internet & Email)។                  

    មុខតំនែង៖​ ប្រធានក្រុមបណ្តុះបណ្តាលផ្នែកទីផ្សារ ០១ រូប (ការងារពេញម៉ោង)            ទីតាំង: ភ្នំពេញ,​ ប្រាក់ខែ: ​អាស្រ័យលើបទពិសោធន៍                                                   តួនាទី

  • រៀបចំផែនការស្តីពីការបណ្តុះបណ្តាលដល់ប្រធាន និងសមាជិកភ្នាក់ងារលក់ព្រមទាំងអតិថិជនរៀងរាល់សប្តាហ៍
  • រៀបចំកម្មវិធីសិក្សា និងឯកសារឲ្យស្របតាមទីផ្សារនាពេលបច្ចុប្បន្ន
  • គៀងគរធនធានដើម្បីឲ្យពួកគាត់ទទួលបានការបណ្តុះបណ្តាលប្រកបដោយប្រសិទ្ធិភាពខ្ពស់
  • ធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាដើម្បីឲ្យវគ្គបណ្តុះបណ្តាលកាន់តែមានប្រសិទ្ធិភាព
  • ផ្តល់យោបល់ ក្នុងន័យស្ថាបនាដល់សមាជិក និងប្រធានក្រុមលក់ ទាំងអស់ ឲ្យទទួលបានព័ត៌មានត្រឡប់ពីពួកគាត់ក្នុងការកែលំអដើម្បីឲ្យការងារកាន់តែមានប្រសិទ្ធិភាពខ្ពស់
  • វាយតម្លៃនិងតាមដានសមាជិក និងប្រធានក្រុមលក់ទាំងអស់ដើម្បីឲ្យដឹងពីរប្រសិទ្ធិភាពនៃវគ្គបណ្តុះបណ្តាល​
  • គ្រប់គ្រងនិងផ្តល់ព័ត៌របស់ក្រុមហ៊ុនដល់អ្នកពាក់ព័ន្ធទាំងអស់តាមប្រព័ន្ធ Online (Facebook,​ Email ..)
  • រក្សាទំនាក់ទំនងល្អជាមួយបុគ្គលិក និងអតិថិជន​
  • រៀបចំរបាយការណ៍ប្រចាំខែ​ ត្រីមាស និងឆ្នាំ ជូនប្រធានគ្រប់គ្រងក្រុមហ៊ុន

លក្ខណៈសម្បត្តិៈ

  • បញ្ចប់ការសិក្សាជំនាញទីផ្សារ និងជំនាញផ្សេងទៀតដែលពាក់ព័ន្ធ
  •  មានបទពិសោធន៍បណ្តុះបណ្តាលផ្នែកទីផ្សារ​ពី០១ ទៅ០២ ឆ្នាំ
  • មានបទពិសោធន៍ការងារផ្នែកទីផ្សារ​ពី០១ ទៅ០២ ឆ្នាំ
  • មានទំនាក់ទំនងល្អជាមួយអតិថិជន ​រួសរាយរាក់ទាក់ និងស្លូតបូត
  • ជាបុគ្គលដែលតស៊ូព្យាយាម មានភាពអំណត់​​ និងមានការទទួលខុសត្រូវខ្ពស់លើភារៈកិច្ចដែលបានផ្តល់ជូន
  • មានគិតច្នៃប្រឌិត និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើការងារ
  • ចេះភាសារអង់គ្លេសអាចប្រើការបាន ទាំងការនិយាយ សរសេរ និងទំនាក់ទំនង
  • ចេះកុំព្យូទ័រអាចប្រើការបាន (Microsoft office, internet & Email..)                               

    មុខតំនែង៖​ ភ្នាក់ងារលក់ ០៩ នាក់  (ការងារក្រៅម៉ោង)                                           ទីតាំង: ២៥ រាជធានីខេត្ត, ទទួលបានចំណូលចាប់ពី​ 550.00USD ក្នុងមួយខែ
    តួនាទី

  • ទំនាក់ទំនងជាមួយអតិថិជន និងបុគ្គលិកការងារ​
  • ផ្សព្វផ្សាយដល់អតិថិជនស្តីអំពីផលិតផលរបស់ក្រុមហ៊ុន​
  • មានពេល​វេលាយ៉ាងហោចណាស់ ០២ ម៉ោងក្នុងមួយសប្តាហ៍ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលជាមួយ   ក្រុមហ៊ុន​ស្តីពីយុទ្ធសាស្រ្តទីផ្សារ
  • កត់ត្រា នូវរាល់ទិន្នន័យលក់ផលិតផល ឲ្យបានត្រឹមត្រូវ
  • ណែនាំអតិថិជនដើម្បីចូលរួមវគ្គបណ្តុះបណ្តាលជាមួយក្រុមហ៊ុន​
  • បង្រៀនអតិថិជនផ្សេងទៀតពីផលិតផលសេវាកម្មរបស់ក្រុមហ៊ុន
  • ចែករំលែកបទពិសោធន៍ដែលខ្លួនបានទទួលជោគជ័យដល់ភ្នាក់ងារលក់ដូចគ្នា

លក្ខណៈសម្បត្តិៈ

  • បញ្ចប់ការសិក្សា ឬកំពុងសិក្សា(មានបទពិសោធន៍ផ្នែកទីផ្សារកាន់តែប្រសើរ)
  • មានទំនាក់ទំនងល្អជាមួយអតិថិជន ​រួសរាយរាក់ទាក់ និងស្លូតបូត
  • ជាបុគ្គលដែលតស៊ូព្យាយាម និងមានភាពអំណត់​
  • មានការទទួលខុសត្រូវខ្ពស់លើភារៈកិច្ចដែលបានផ្តល់ជូន
  • មានចំណូលចិត្តអាន/ស្រាវជ្រាវ និងតាមដានព័ត៌មាន
  • មានយានជំនិះធ្វើដំណើរដោយខ្លួនឯង
  • មានអាយុពី១៨ឡើងទៅ​
  • និស្សិតកំពុងសិក្សា និងបញ្ចាប់ការសិក្សាត្រូវបានលើទឹកចិត្ត

មុខតំនែង៖​ ជាងទឹក ០​​​៥ នាក់ (ការងារពេញម៉ោងឬក្រៅម៉ោង)

ទីតាំង: ភ្នំពេញ ប្រាក់ខែ: ​អាស្រ័យលើបទពិសោធន៍

តួនាទី

  • រៀបចំផែនការអាទិភាពពីការតម្លើងប្រព័ន្ធចម្រោះទឹករ៉ែអាល់កាឡាំងតាមផ្ទះរបស់អតិថិជនក្រុមហ៊ុន​
  • ផ្តល់សេវាតម្លើងឲ្យបានទៀងទាត់ ជាប់លាប់ មានប្រសិទ្ធភាព និងដោយការយកចិត្តទុកដាក់ខ្ពស់ដល់អតិថិជន
  • រៀបចំឯកសារពាក់ព័ន្ធពីក្រុមហ៊ុនទៅឲ្យអតិថិជនដើម្បីបំពេញ និងថតរូប ប្រព័ន្ធចម្រោះ ទឹកបានតម្លើងរួចឲ្យបានច្បាស់ស្អាត និងយកមកក្រុមហ៊ុន ឲ្យបានទាន់ពេល
  • ត្រូវមានសម្ភារៈដែលត្រូវការតម្លើងទឹករ៉ែអាល់កាឡាំងលក់ ទៅឲ្យអតិថិជនដូចជា ទុយោ ទីបជ័រ កែង ស្កុតទឹក កាវជាដើម​
  • កត់ត្រា នូវរាល់ទិន្នន័យពីការតម្លើងប្រព័ន្ធចម្រោះទឹកដល់ក្រុមហ៊ុនឲ្យបានទាន់ពេលនិងមានប្រសិទ្ធិភាព
  • ចែករំលែកបទពិសោធន៍ស្តីពីវិធីសាស្រ្ត និងដំណើរការតម្លើងប្រព័ន្ធចម្រោះទឹករ៉ែអាល់កាឡាំងតាមផ្ទះ
  • បង្រៀនអតិថិជនពីការលាងសម្អាតប្រពន្ធ័ចម្រោះទឺក ពិនិត្យបរិមាណទឹកប្រើប្រាស់តាមប្រព័ន្ធ APP( និងការពិនិត្យ ភ្លើងសញ្ញាឲ្យដឹងពីបរិមាណ និងគុណភាពទឹក)​

លក្ខណៈសម្បត្តិៈ

  • មានជំនាញក្នុងការតទឹកដ្ឋាករ
  • មានជំនាញក្នុងការស្វានជញ្ជាំង និងបច្ចេកទេសសំណង់តិចតួច
  • មានសម្ភារៈបរិក្ខាសម្រាប់ដំឡើងប្រព័ន្ធចម្រោះទឹករ៉ែអាល់កាឡាំងដោយខ្លួនឯង
  • មានទំនាក់ទំនងល្អជាមួយអតិថិជន ​រួសរាយរាក់ទាក់ និងស្លូតបូត
  • ជាបុគ្គលដែលតស៊ូព្យាយាម និងមានភាពអំណត់​
  • មានការទទួលខុសត្រូវខ្ពស់លើភារៈកិច្ចដែលបានផ្តល់ជូន
  • មានយានជំនិះឬម៉ូតូសម្រាប់ដឹកជញ្ជូនប្រព័ន្ធចម្រោះទឹកដោយខ្លួនឯង

Fចំណាប់អារម្មណ៍សូមផ្ញើប្រវត្តិរូបសង្ខេប ឬ CV តាមអ៊ីម៉ែលដូចខាក្រោម E-mail: dam.leap@gmail.com

សម្រាប់ព័ត៌មានលំអិតៈ Tel:085 718 696, 012 945 605, 016 820 386, website: www.oasistlife.com

ការបរិច្ចេទឈប់ទទួលពាក្យ៖ ថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០១៧ ។

បេក្ខជនដែលបានដាក់ពាក្យមុខគេនិងទទួលបានការសម្ភាសន៍​ ប្រសិនបើមានលក្ខណៈសម្បត្តិគ្រាប់គ្រាន់។​